Get Mystery Box with random crypto!

ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍(BA Sea Reg | ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News

ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍(BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅកម្ពុជា បានបើកការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ការប្រកួតថ្នាក់តំបន់នេះ គ្រោងនឹងធ្វើឡើង ៥ថ្ងៃ ដោយមានកីឡាករ-កីឡាការិនីចូលរួមប្រមាណ ៧០នាក់ មកពី ៥ប្រទេស គឺមានម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។