Get Mystery Box with random crypto!

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

Logo of telegram channel nssfcambodia — បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
Topics from channel:
Mlvt
Hengsour
Nssfcambodia
Channel address: @nssfcambodia
Categories: Uncategorized
Language: English
Subscribers: 66.96K
Description from channel

ចែករំលែកព័ត៌មាន ស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម
Group Chat: https://t.me/nssfCambodia_Chat
Website: http://www.nssf.gov.kh

Ratings & Reviews

2.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

1

2 stars

1

1 stars

1


The latest Messages

2024-06-25 18:39:48
ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយសម្រួលដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ដែលជាផ្នែកមួយជួយគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។

ឯកឧត្តមអគ្គនាយករង បានបន្តទៀតថា មន្ត្រីរាជការ ដែលមានអ្នកក្នុងបន្ទុក រួមមាន ប្តី ឬប្រពន្ធ និង កូនក្នុងបន្ទុក អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រួមមាន សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស. »» អានបន្ត
5.8K views15:39
Open / Comment
2024-06-25 11:06:32
ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗដូចខាងក្រោម៖

(១)- ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម
(២)- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស)
(៣)- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន (បើមាន)
(៤)- លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា

»» ចំណាំ៖ សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម៖

(១)- បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន
(២)- បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ
(៣)- មានអាយុយ៉ាងតិច ៦០ឆ្នាំ

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!!
#MLVT #HENGSour #បសស #NssfCambodia
——————————
តាមដាន Telegram
តាមដាន Facebook
តាមដាន TikTok
តាមដាន YouTube
8.1K viewsedited  08:06
Open / Comment
2024-06-25 10:26:13
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ក្រោមអធិបតីភាព ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានវត្តមានអញ្ជើញចូលពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណជាង ១ពាន់នាក់៕

#MLVT #HENGSour #បសស #NssfCambodia
——————————
តាមដាន Telegram
តាមដាន Facebook
តាមដាន TikTok
តាមដាន YouTube
7.3K views07:26
Open / Comment
2024-06-15 02:06:01
អបអរសាទរ ខួបទី ៦២ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ
១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៤
#បសស #NSSF #NssfCambodia
9.1K views23:06
Open / Comment
2024-06-14 07:19:42
សេចក្តីជូនដំណឹង ស្តីពី អត្រាប្តូរប្រាក់ប្រចាំខែ មិថុនា
13.4K views04:19
Open / Comment
2024-06-11 12:25:06
អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលើកទី១ ដល់អង្គភាពចំនួន ៦ លើលទ្ធផលនៃការវាយតម្លៃថវិការបស់អង្គភាពនីមួយៗ ប្រចាំឆ្នាំ២០២៣
---------------------
(ភ្នំពេញ)៖ អង្គភាពចំនួន ៦ រួមមាន មន្ទីរពេទ្យកាល់ម៉ែត អាជា្ញធរជាតិអប្សរា គ្រឹះស្ថានអង្គរ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក និងបេឡាជាតិសន្តិសុខសង្គម បន្ទាប់ពីក្រុមការងារបច្ចេកទេសកែទម្រង់គ្រឹះស្ថានសាធារណៈរដ្ឋបាល នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះវាយតម្លៃលទ្ធផល នៃការអនុវត្តតាមលក្ខណវិនិច្ឆ័យអប្បបរមាប្រចាំឆ្នាំ២០២៣ រួចមក នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ហុង...​ អានបន្ត
15.1K views09:25
Open / Comment
2024-06-11 12:02:36 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ២០២៤
25.4K viewsedited  09:02
Open / Comment
2024-06-11 12:02:23 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ២០២៤
16.7K views09:02
Open / Comment
2024-06-10 18:38:45
ឯកឧត្តមអគ្គនាយក ប.ស.ស.៖ “ក្នុងនាមជាបុគ្គលិក នៃ ប.ស.ស. ត្រូវពន្យល់អំពីគោលការណ៍សន្ដិសុខសង្គម និងអត្ថប្រយោជន៍របបសន្តិសុខសង្គមឱ្យបានច្បាស់ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសសមាជិក ប.ស.ស.”
13.9K views15:38
Open / Comment
2024-06-10 18:36:22
ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា៖ ប្រព័ន្ធសន្ដិសុខសង្គម ជាគោលការណ៍សាមគ្គីធម៍ អ្នកមានជួយអ្នកក្រ អ្នកសុខភាពល្អ ជួយអ្នកឈឺ ហើយទាមទារឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម ដើម្បីឱ្យប្រព័ន្ធសន្ដិសុខសង្គមមួយនេះ ធានាបាននូវនិរន្ដរភាព។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមប្រតិភូ បានបញ្ជាក់បន្ថែមទៀតថា ក្នុងនាម មន្រ្តី និងបុគ្គលិក នៃ ប.ស.ស. ត្រូវឈ្វេងយល់ឱ្យបានច្បាស់នូវគោលការណ៍សន្ដិសុខសង្គម ដើម្បីងាយស្រួលក្នុងការបញ្រ្ជាបព័ត៌មានទៅកាន់សាធារណជនឱ្យបានច្បាស់លាស់អំពីរបបសន្ដិសុខសង្គម ជាពិសេសគឺការផ្តល់ព័ត៌មានស្តីពីសិទ្ធិ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលពួកគាត់ត្រូវទទួលបាន »»» អានបន្ត
12.4K views15:36
Open / Comment