🔥 Burn Fat Fast. Discover How! 💪

[WDE Insight] រចនាបថភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពនៅក្នុង | Asian Vision Institute

[WDE Insight]

រចនាបថភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពនៅក្នុងអាជីវកម្ម

ជម្រើសនៃភាពជាអ្នកដឹកនាំរបស់មនុស្សប៉ះពាល់ដល់ភាពជោគជ័យនៃអាជីវកម្មរបស់ពួកគេ។ អ្នកដឹកនាំដ៏មានប្រសិទ្ធភាពនឹងជួយសម្រេចគោលដៅរបស់អាជីវកម្ម។ ភាពជាអ្នកដឹកនាំមានច្រើនប្រភេទដែលក្នុងនោះរួមមាន៖

១. ភាពជាអ្នកដឹកនាំបែបផ្លាស់ប្តូរ
ភាពជាអ្នកដឹកនាំប្រភេទនេះនឹងជួយកែលម្អក្រុម។ ពួកគេអាចដោះស្រាយជម្លោះក្នុងចំណោមសមាជិកក្រុម ជួយកូនក្រុមបង្កើតចក្ខុវិស័យច្បាស់លាស់ និងឈានទៅដល់គោលដៅតែមួយ។ ពួកគេរក្សាសាមគ្គីភាពនៅក្នុងក្រុម។

២. ភាពជាអ្នកដឹកនាំបែបប្រជាធិបតេយ្យ
អ្នកដឹកនាំប្រភេទនេះជួយឲ្យសមាជិកក្រុមចូលរួមធ្វើកិច្ចការអ្វីមួយ។ ពួកគេជំរុញឲ្យសមាជិកទាំងអស់រួមចំណែកក្នុងការសម្រេចចិត្ត និងផ្ដល់យោបល់។

៣. ភាពជាអ្នកដឹកនាំបែបផ្តាច់ការ
ភាពជាអ្នកដឹកនាំប្រភេទនេះត្រូវបានប្រើប្រាស់នៅក្នុងស្ថានភាពដែលទាមទារឲ្យមានការសម្រេចចិត្តរហ័ស។ អ្នកដឹកនាំពូកែធ្វើការសម្រេចចិត្តភ្លាមៗ ដូច្នេះហើយពួកគេមិនចាត់ទុកគំនិតរបស់អ្នកដទៃថាសំខាន់ដូចគំនិតរបស់ខ្លួននោះទេ។

៤. ភាពជាអ្នកដឹកនាំបែប «ទុកឲ្យគេធ្វើ» (Laissez-faire)
អ្នកដឹកនាំផ្តល់សេរីភាពច្រើនដល់សមាជិកក្រុម។ ពួកគេមានទំនុកចិត្តយ៉ាងខ្លាំងទៅលើសមាជិកក្រុមរបស់ពួកគេក្នុងការបំពេញតួនាទី។ សមាជិកក្រុមអាចគ្រប់គ្រងពេលវេលាបាន ហើយអ្នកដឹកនាំណែនាំតែអ្នកដែលត្រូវការជំនួយប៉ុណ្ណោះ។ ការដឹកនាំបែបនេះផ្តោតសំខាន់ទៅលើប្រសិទ្ធភាព។

តំណភ្ជាប់៖ https://wdigitalentrepreneurs.org/archives/6480

----------
For more information, please follow us via the link below:
https://linktr.ee/wdesocialmedia