🔥 Burn Fat Fast. Discover How! 💪

ធុញធប់ជាពិបាករឿងលំបាកមួយ ប៉ុន្ដែរឹតតែលំបាកនៅពេលអ្នកមិនចូលរួមទប | Digital Creative Team

ធុញធប់ជាពិបាករឿងលំបាកមួយ ប៉ុន្ដែរឹតតែលំបាកនៅពេលអ្នកមិនចូលរួមទប់ស្កាត់ និងធ្វេសប្រហែស!

យើងដឹងថាការពាក់ម៉ាសធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង ពិបាក និងមិនសូវមានភាពជឿជាក់ ឬមិនមានផាសុខភាពសម្រាប់អ្នក ក៏ប៉ុន្ដែនៅក្នុងស្ថានភាពនៃជម្ងឺកូវីដ១៩ កំពុងរាតត្បាត ការពាក់ម៉ាសគួរតែជាកាតព្វកិច្ចមួយដែលអ្នកគួរតែចូលរួមគោរពតាម និងប្រកាន់ភ្ជាប់ជានិច្ច នៅពេលចេញក្រៅផ្ទះម្ដងៗ។ វាមិនត្រឹមតែការពារខ្លួនអ្នកប៉ុណ្ណោះទេ តែអ្នកបានការពារក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួនអ្នក ពីហានិភ័យនៃឆ្លងជម្ងឺដ៏កាចសាហាវនេះ ថែមទាំងសបញ្ជាក់ពីការចូលរួមជាមួយសង្គមជាតិ ក្នុងការទប់ស្កាត់ និងកាត់ផ្ដាច់ចរន្ដនៅការចម្លងជាបន្ដបន្ទាប់។ បន្ថែមពីការពាក់ម៉ាសទៀត អ្នកក៏មិនគួរទៅកាន់កន្លែងដែលមានមនុស្សច្រើន ឬចេញក្រៅផ្ទះនោះទេ ប្រសិនបើអ្នកមិនមានការចាំបាច់។

ចូលរួមយល់ដឹងពីបច្ចេកវិទ្យាឌីជីថលចុចខាងក្រោម៖
https://t.me/digitalcreativeteam