🔥 Burn Fat Fast. Discover How! 💪

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងវគ្គបណ្តុះបណ្តាលសម្រាប់អ្ | Asian Vision Institute

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានកម្ពុជា ស្តីពី «ការវិភាគភូមិសាស្ត្រនយោបាយ និងគោលនយោបាយការបរទេស» វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំបទបង្ហាញពិសេសមួយ ដោយបណ្ឌិត ញ៉ែម បូរ៉ាដែន សាស្រ្តាចារ្យនៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ នៅក្នុងវគ្គនេះ លោកបានលើកឡើងពីសារៈសំខាន់នៃទីតាំងភូមិសាស្រ្ត និងធនធាននៅក្នុងតំបន់មួយចំនួន ជាពិសេសតំបន់ដែលកំពុងតែមានវិបត្តិ/ជម្លោះ ដូចជា មជ្ឈិមបូព៌ា សមុទ្រចិនខាងត្បូង និងឧបទ្វីបកូរ៉េ ។ លោកក៏បានគូសបញ្ជាក់ពីទ្រឹស្តីភូមិសាស្ត្រនយោបាយមួយចំនួន ដែលជាគោលគំនិតក្នុងការវិភាគសម្រាប់សិក្ខាកាម ផងដែរ។ លោក បានធ្វើបទបង្ហាញអំពីឥទ្ធិពលភូមិសាស្រ្តរបស់ប្រទេសមួយចំនួននៅលើពិភពលោក និងតួនាទីរបស់ប្រទេសទាំងនោះនៅក្នុងវិស័យការទូត សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ ក៏ដូចជានៅក្នុងសហគមន៏អន្តរជាតិ។ លោកក៏បានធ្វើការចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនអំពីតួនាទីរបស់ប្រទេសមួយចំនួនក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា នៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដោយប្រទេសមហាអំណាច និងផលបច្ច័យដែលអាចនឹងកើតមានពីការប្រកួតប្រជែងទាំងនោះ។